នេះបើយោងតាមអ្នកកាសែត Fabrizio Romano ថាក្លឹប Girona បានឈានដល់កិច្ចព្រមព្រៀងជាមួយ Tottenham Hotspur សម្រាប់ការខ្ចីជើងខ្សែបម្រើស្លាប Bryan Gil ។ ខ្សែបម្រើស្លាបសញ្ជាតិអេស្ប៉ាញនឹងត្រឡប់ទៅ La Liga វិញហើយបន្តកុងត្រាជាមួយ Spurs ដោយបង្កើនតម្លៃទិញផ្ដាច់ដល់ ១៥ លានអឺរ៉ូ។
Joao Felix បានត្រលប់មកហ្វឹកហាត់ជាមួយ Atletico វិញហើយ
ខណៈដែល Girona រៀបចំសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ពួកគេមានគោលបំណងពង្រឹងក្រុមរបស់ពួកគេសម្រាប់រដូវកាល 2024/25 ។ ជំនួស Savinho ដែលបានចុះហត្ថលេខាជាមួយ Manchester City ការមកដល់របស់ Gil គឺជាការបន្ថែមដ៏សំខាន់មួយ។
កីឡាករ Gil ដែលបានចំណាយពេលរដូវកាល 2022/23 ក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅ Sevilla បានជួបការលំបាកក្នុងការប្រកួតនៅ Tottenham ដោយបង្ហាញខ្លួនបានតែ 12 ប្រកួតកាលពីរដូវកាលមុន។ ទោះបីជាយ៉ាងនេះក្ដី នៅអាយុ ២៣ ឆ្នាំ គាត់នៅតែជាអ្នកមានទេពកោសល្យម្នាក់ដែលមានអនាគតភ្លឺស្វាងនៅពេលខាងមុខ។

Comments
Post a Comment