ក្រុម Manchester City បានឈ្នះពានរង្វាន់ FIFA Club World Cup ជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃសុក្រ ទី 22 ខែធ្នូ ឆ្នាំ 2023 ជាមួយនឹងជ័យជម្នះ 4-0 លើក្រុម Fluminense ដោយការជ័យជម្នះនេះគឺជាពាន Club World Cup ជាលើកទីបួនសម្រាប់អ្នកចាត់ការ Pep Guardiola។
Julian Alvarez បានស៊ុតបញ្ចូលទីលឿនបំផុតមិនធ្លាប់មាននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup តិចជាង 45 វិនាទីក្នុងការប្រកួត ហើយ Alvarez ដែលមានអាយុ 23 ឆ្នាំក៏មានពានរង្វាន់ World Cup និង Copa America ជាមួយអាហ្សង់ទីន និងពានរង្វាន់ Copa Libertadores ជាមួយ River Plate ។
កីឡាករ Phil Foden ដែលស៊ុតបញ្ចូលទីក្នុងការប្រកួតបាននិយាយថា ពាន Club World Cup គឺ “ធំ” សម្រាប់ Manchester City បន្ទាប់ពីដណ្តើមបានបីដងនៃពានរង្វាន់ Champions League, Premier League និង FA Cup ដែលមិនធ្លាប់មានពីមុនមក Man City ក៏បានលើកពាន UEFA Super Cup ជាលើកដំបូងនៅក្នុងខែសីហាផងដែរ។អានពត៌មានប្រចាំថ្ងៃ

Comments
Post a Comment