Barcelona នឹងមិនរកអ្នកជំនួស Gavi នៅក្នុងទីផ្សារដោះដូរកីឡាករនោះទេ

 

នាយកផ្នែកកីឡារបស់ក្លឹប Barcelona លោក Deco បានប្រាប់អ្នកសារព័ត៌មានថា ពួកគេមិនមានគម្រោងស្វែងរកអ្នកជំនួស Gavi នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេ ដោយសារជំនាញរបស់គាត់មិនអាចជំនួសបាន។

ខ្សែបម្រើ Gavi របស់ក្លឹប Barcelona ប្រឈមមុខនឹង ការវះកាត់ បន្ទាប់ពី បានរហែកសរសៃពួរមុខរបស់គាត់ ក្នុងការប្រកួតជម្រុះ Euro 2024 របស់អេស្ប៉ាញជាមួយហ្សកហ្ស៊ី។ កីឡាករ​វ័យ 19 ឆ្នាំ​ត្រូវ​បាន ​ទាត់ ​ពី​ក្រោយ ហើយ ​ជង្គង់​របស់​គេ​បាន​គាំង ​ក្នុង​អំឡុង​ពេល​ដែល ​ក្រុម​អេស្ប៉ាញ​បាន​ទទួល​ជ័យ​ជម្នះ 3-1 នៅ Valladolid កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​គាត់​បាន​ចាក​ចេញ​ពី​ទីលាន​ទាំង​ទឹកភ្នែក។

Gavi បានបង្កើតខ្លួនគាត់ ជាតួអង្គសំខាន់ ទាំងសម្រាប់ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីបានឆ្លងកាត់សាលាយុវជន ‘La Masia’ របស់ក្លឹបរបស់គាត់។

របួសរបស់គាត់គឺជា បញ្ហាដ៏ធំមួយ សម្រាប់ក្លឹបយក្សកាតាឡាន ប៉ុន្តែពួកគេនឹង មិនស្វែងរកអ្នកជំនួសគាត់ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា នេះបើយោងតាម នាយកផ្នែកកីឡារបស់ ក្លឹប Barcelona លោក Deco ។

គាត់បានប្រាប់អ្នកយកព័ត៌មានថា ” វាមិនអាចទៅរួចទេក្នុងការជំនួស Gavi ។ មិនមានអ្នកលេងនៅលើទីផ្សារដែលមានជំនាញ និងចិត្តគំនិតរបស់គាត់ទេ។ វាខុសហើយក្នុងការពិភាក្សាអំពីការជំនួស Gavi ព្រោះ វាមិនអាចទៅរួច ។ យើងនឹង មិនស្វែងរកអ្នកជំនួស នៅក្នុងខែមករាទេ” ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments